ទីបំផុត ក្រុមហ៊ុនមហាសេដ្ឋីចិន ជេក ម៉ា សម្រេចវិនិយោគនៅកម្ពុជាហើយ
ទីបំផុត ក្រុមហ៊ុន Shenzhen 4PX Express ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alibaba Cainiao Logistics Group បានសម្រេចវិនិយោគនៅកម្ពុជាហើយ ដើម្បីជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ឆ្លងកាត់ព្រំដែននៅក្នុងប្រទេសកម្ពុជា និងបង្កើតកាលានុវត្តភាពធុរកិច្ច សម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីពង្រីកការនាំចេញ។ ការវិនិយោគខាងលើនេះ ត្រូវបានលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ប្រកាសស្វាគមន៍គាំទ្រក្នុងជំនួបជាមួយប្រតិភូក្រុមហ៊ុន Shenzhen 4PX Express ដឹកនាំដោយស្ថាបនិក និងនាយកប្រតិបត្តិ លោក KEVIN Yue Li និងមានការចូលរួមពី លោក Nick Beresford តំណាងអង្គការ UNDP ប្រចាំនៅកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩។ នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានជំរុញក្រុមហ៊ុន Shenzhen 4PX Express ធ្វើការបោះទីតាំងនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ (ការបណ្តុះបណ្តាលធនធានមនុស្ស និងផ្ទេរចំណេះដឹង) […]