• កូនខ្មែរ កំពុងសប្បាយអរអេចជាមួយនឹង ចង្វាក់ខ្លះ រហូតដល់ភ្លេចវប្បធម៌ខ្លួន បើគេយកមែនកុំខឹងគេ កុំជោរធ្វើខឹងគេអី គិតតែ…

  កូនខ្មែរមួយចំនួន កំពុងតែភ្លើតភ្លើន សប្បាយវក់នឹងចង្វាក់នៃចម្រៀងសម័យខ្លះ រហូតដល់ភ្លេចសិល្បៈបុរាណខ្មែរ ដែលមានប្រទេសខ្លះ កំពុងតែសម្លឹង សំលាងមាត់ចាំរាល់ថ្ងៃ ថាថ្ងៃណាមួយគេនឹងត្របាក់សុីតែម្ដង។

  មានគេខ្លះ និយាយថា សិល្បៈសម័យគេអភិវឌ្ឃន៏ បុរាណគេអភិរក្ស ប៉ុន្តែជាក់ស្ដែង មិនដូចការនិយាយឡើយ ដោយអ្នកសិល្បៈមួយចំនួន មិនសូវបានបង្ហាញអ្វីច្រើនទាក់ទងនឹងបុរាណទេ គឺសម័យសឹងតែទាំងអស់តែម្ដង។

  ដោយមានអ្នកសិល្បៈខ្លះ គិតតែបំពុលសង្គម អោយតាមដានរឿងពួកគេឈ្លោះគ្នាទៅវិញ ប៉ុន្តែពួកគេ មិនដែលពង្វក់អ្នកគាំទ្រគេ អោយតាមដានរឿងមានប្រយោជន៏ប៉ុន្មានឡើយ ដូចជានាំគ្នាទៅមើលបុរាណខ្លះជាដើម។

  តាមពិតគេមិនបានហាមឃាត់ អ្នកគាំទ្រណា មិនអោយគាំទ្រសម័យឡើយ ប៉ុន្តែយើងគួរតែ ជួយគាំទ្របុរាណផង។ យ៉ាងហោចណាស់ សម័យ ៧០ភាគរយ បុរាណ ៣០ភាគរយក៏បានដែរ។

  ប៉ុន្តែបើមើលរូបភាពនេះ ខ្លោចចិត្ត មានតែពីរនាក់ប៉ុណ្ណោះ តើបានប៉ុន្មានភាគរយទៅ? បុរាណខ្មែរខ្ញុំអើយអនាគតអ្នកទៅជាយ៉ាងណា?

  ប្រភព៖ CAMBO-FRESH

  Categories: កម្សាន្ត

  Leave a Reply

  Your email address will not be published. Required fields are marked *