• ទុកចិត្តគេពេកហើយ! ស្គាល់គ្នាបានកន្លះខែណាត់ជួបគ្នា តែត្រូវបានខាងប្រុស…

    រឿងរ៉ាវហួសចិត្តមួយកើតឡើងបង្កអោយមានការភ្ញាក់ផ្អើលមួយ ដោយ នារីម្នាក់បានស្គាល់គ្នាហ្វេសប៊ុកបានកន្លះខែ ខាងប្រុសសុំណាត់ដេីរលេង ជិះម៉ូតូឌុបពីបន្ទប់ជួលមកផ្សារទំនេីបសុវណ្ណា ហេីយខាងប្រុសថាឲ្យយកកាបូបលុយទុកក្នុងកែបម៉ូតូ ពេលខាងស្រីចុះពីលេីម៉ូតូ ស្រាប់តែបេីករត់គេចបាត់ ធ្វើឲ្យនាងយំសោក រត់មកប្ដឹងសមត្ថកិច្ចជួយអន្តរាគមន៍ ។

    ហេតុការនេះបង្កការភ្ញាក់ផ្អេីល កាលវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៩នៅចំណុចមុខផ្សារទំនេីបសុវណ្ណា ស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។ជនរងគ្រោះឈ្មោះវណ្ណ សុគន្ធា ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនស្រាបៀរកម្ពុជា ស្នាក់នៅបន្ទប់ជួលនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានរៀបរាប់ទាំងទឹកភ្នែកថាគាត់ដោយស្គាល់បុរសម្នាក់ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Love Reach បានប្រហែលជិតកន្លះខែ និងបាននិយាយគ្នាតាមឆាត រហូតដល់ព្រឹកមិញនេះ បុរសនោះបានណាត់ខ្លួនបបួលទៅដេីរកម្សាន្តនៅមាត់ទន្លេ និងផ្សារទំនេីប ក្រោយមកក៏ព្រមដេីរលេងជាមួយ ។

    បន្ទាប់មក បុរសនោះជិះម៉ាកស្គុបពីពណ៌ស មិនចាំស្លាកលេខ ហេីយរហូតជិះម៉ូតូមកដល់ចំណុចផ្សារទំនេីបសុវណ្ណាក៏បានឈប់ម៉ូតូ ហេីយបុរសនោះក៏បានឲ្យគាត់ចុះពីលេីម៉ូតូសិន ដេីម្បីយកម៉ូតូទៅផ្ញើនៅកន្លែងសន្តិសុខ តែដឹងអីមុខមាត់ស្អាតបាត បែរជាចរិតជាងឆ្កែទៅទៀត បេីកម៉ូតូរត់គេចខ្លួនបាត់ ហេីយកាបូបគាត់ដែលទុកក្នុងកែបម៉ូតូនោះមានសម្ភារៈដូចជា ទូរស័ព្ទចំនួន២គ្រឿងម៉ាកអាយហ្វូនសិច និងម៉ាកសាំងសុង រួមនិងលុយដុល្លាជិត២០០ដុល្លារ សៀវភៅធានាគារ និងប ស ក ក៏បាត់បង់អស់គ្មានសល់អ្វី ។ចុងក្រោយនារីរូបនេះបានមកដាក់ពាក្យបណ្តឹង ដើម្បីសម្ថកិច្ចស្វែងរកជនល្មើស និងចាត់ការតាមនិតិវិធីច្បាប់៕

    ដកស្រង់ដោយ៖ លោក ប៊ុត ហេង

    ប្រភព៖ KBN

    Categories: ជីវិត​និងសង្គម

    Leave a Reply

    Your email address will not be published. Required fields are marked *