• ពិតជាគួរឲ្យសរសើរ! យុវជនខ្មែរម្នាក់ ច្នៃរូបភាពលូបឹងត្របែកយ៉ាងស្រស់សា្អត

    ដូចដែលប្រិយមិត្ដដឹងហើយថា ​​​​​​​​​​​​​​​​​យុវជន យុវនារីមានគ្នាប្រហែល ជាង ​​​​​​​​​​​​​​​​​​​​ បាននាំគ្នាប្រមូលផ្ដុំដើម្បីធ្វើការប្រមូលសំរាម​​​​​​​​​​​​ ដែលត្រូវបានប្រជាជនមួយចំនួន បានបោះចោល ដោយគ្មានសណ្ដាប់ធ្លាប់ បង្កអោយមានផលប៉ះពាល់យ៉ាងខ្លាំង ​​​​​​​​​​ទៅដល់បរិស្ថាន និងកកស្ទុះលូយ៉ាងធ្ងន់ធ្ងរ។

    ប្រិយមិត្តមួយចំនួនធំ ក្នុងហ្វេសប៊ុក ​​​​​​​​​​ប្រាកដជាបានជ្រាបរួចមកហើយមើលទៅ​​​​​​​​ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ គេប្រទះឃើញ បុគ្គលមួយក្រុម​​​​​​​​​​ បាននាំគ្នាទៅប្រមូលសម្រាម មួយថ្លុក នៅក្នុងតំបន់ លូមួយកន្លែង នៅម្តុំសាលាបឹងត្របែក ​​​​​​​​ដែលមានទទឹងប្រហែលជាង 10មែត្រ និង បណ្តោយជិត ២០០មែត្រ។

    ហើយនៅមុននៅបន្តិចស្រាប់តែមានហ្វេកប៊ុក(Soramee Nhov)បានផុស ​​​​​​​​ហើយឌីហ្សាញរូបភាពលូទឹកស្អុយទៅជាកន្លែងមួយយ៉ាងស្រស់ស្អាត។ ​​​​​​​​​​​​ហើយគាត់បានលើកឡើងដូច្នេះ៖

    កុំឲ្យដៃមួយដែលធ្លាប់សាងអង្គរ​​​​​​​​​​​​​​​​​​ ក្លាយជាដៃមួយដែលចោលសម្រាមឥតរបៀបអី។​​​​​​​​​​​ ខ្មាសដូនតា!
    តោះ​​​​​​​​​​​ ងាកមកកសាងសោភ័ណភាពក្រុងយើងឡើងវិញ!!
    អាចទេ Challenge ប៉ុណ្ណេះ?

    ដកស្រង់ដោយ៖ លោក ប៊ុត ហេង

    ប្រភព៖ report-news

    Categories: ជីវិត​និងសង្គម, អប់រំ

    Leave a Reply

    Your email address will not be published. Required fields are marked *