• មហាសេដ្ឋី​ ​Jack​ ​Ma​ ​មក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

    ដោយ​ ​ស៊ីវ​ ​ម៉េ​ង​

    ​ភ្នំពេញ​៖​ ​អគ្គនាយក​ក្រុមហ៊ុន​ ​Alibaba​ ​លោក​ ​Jack​ ​Ma​ ​បាន​មក​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប​ ​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។​

    ​យោង​តាម​ប្រភព​ពី​មន្ត្រី​ព្រលា​នយន្តហោះ​ខេត្តសៀមរាប​ ​បាន​ឲ្យដឹង​នា​មុន​នេះ​បន្តិច​ថា​ ​លោក​ ​Jack​ ​Ma​ ​បាន​មក​ដល់​ព្រលា​នយន្ត​ហោះ​អន្តរជាតិ​ ​ខេត្តសៀមរាប​នា​វេលា​ម៉ោង​ប្រហែល​ ​៧,៣០នាទី​មុន​នេះ​បន្តិច​។​ ​លោក​មក​ទស្សនកិច្ច​ខេត្តសៀមរាប​ ​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។​ ​

    ​ប្រភព​ដដែល​បាន​ឲ្យដឹង​ថា​ ​លោក​ ​Jack​ ​Ma​ ​មក​ទស្ស​កិច្ច​ខេត្តសៀមរាប​តាមរយៈ​ក្រុម​ហ៊ុន​ប៊ុ​ន​ ​ម៉ា​ ​ប៉ុន្តែ​គេ​មិនដឹង​ថា​លោក​នឹង​ស្នាក់នៅ​កម្ពុជា​ប៉ុន្មាន​ថ្ងៃ​ ​និង​គ្រោង​ជួប​មន្រ្តី​ណា​នៅឡើយ​ទេ​។​ ​ប្រភព​ព៌​ត​មាន​ដដែល​បាន​ឲ្យដឹង​ថា​ ​លោក​នឹង​ធ្វើដំណើរ​កំសាន្ត​នៅ​ក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​ ​និង​ចូល​កំសាន្ត​នៅ​រមណីយដ្ឋាន​ភូមិ​ជ្រៃ​នា​ក្រុង​ប៉ោយប៉ែត​ផង​ដែរ​។​

    ​លោក​ ​Jack​ ​Ma​ ​ជាម​ហា​សេដ្ឋី​លក់ទំនិញ​អន​ឡាញ​ធំ​បំផុត​នៅ​ប្រទេស​ចិន​ ​និង​ជាម​ហា​សេដ្ឋី​លំដាប់​ទី២របស់​ប្រទេស​ចិន​៕​

    ប្រភពពី៖ www.propertyarea.asia.com

    Categories: ជីវិត​និងសង្គម

    Leave a Reply

    Your email address will not be published. Required fields are marked *