• លើកទឹកចិត្ត! យុវជនកម្ពុជាទទួលបានមេដាយឆ្នើមលើជំនាញចុងភៅក្នុងការប្រកួតជំនាញអាស៊ាន

    ភ្នំពេញ៖ យុវជនកម្ពុជាមួយរូបឈ្មោះឡាំ រិទ្ឋីបានទទួលជ័យជំនះដោយទទួលបានមេដាយឆ្នើមក្នុងចំណោមបេក្ខជន២០នាក់ផ្សេងទៀត ដែលមកពីបណ្តាប្រទេសនានាក្នុង​សហគមន៍សេដ្ឋកិច្ចអាស៊ាន។

    យុវជនរូបនេះបានចូលរួមជាមួយ យុវជនកម្ពុជាចំនួន៤រូបជំនាញសេវាកម្មភោជនី​យដ្ឋាន២រូប និងជំនាញចុងភៅ២រូប ចូលរួមប្រកួតជំនាញអាស៊ានលើកទី ១២ ចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី៥ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងបាងកក ប្រទេសថៃ។

    លោកឈ្មោះ ឡាំ រិទ្ធី ជាសិស្សមកពីសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូល ឌុយ ប្រ៊ូល ខេត្តសៀមរាប ទទួលបានជ័យជំនះមេដាយឆ្នើម (Medallion for Excellence) ក្នុងចំនោមបេក្ខជន ២០រូបមកពី ១០ប្រទេស និងទទួលបានជាបេក្ខជនមានពិន្ទុខ្ពស់ជាងគេរបស់កម្ពុជា (Best of Nation) នាឱកាសកម្មវិធីប្រកួតជំនាញអាស៊ានលើកទី១២ (12th ASEAN Skills Competition)។ ការប្រកួតជំនាញអាស៊ាននេះ ប្រព្រឹត្តទៅរៀងរាល់២ឆ្នាំម្តង ក្នុងគោលបំណងដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈ និងពង្រឹងកិច្ចសហប្រតិ​បត្តិការក្នុងតំបន់អាស៊ាន សំដៅអភិវឌ្ឍធនធានមនុស្ស និងជំនាញវិជ្ជាជីវៈស្របតាមតម្រូវការ​ទីផ្សារការងារ និងការប្រែប្រួលនូវបច្ចេកវិទ្យា ក្នុងយុគ្គសម័យបដិវត្តឧស្សាហកម្ម ៤.០។

    សមិទ្ធផលខាងលើនេះ ជាកិច្ចខិត្តខំប្រឹងប្រែងក្នុងការអភិវឌ្ឍ ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ស្របតាមផែនការយុទ្ធសាស្ត្រ ដែលបានដាក់ចុះសំដៅសម្រេចនូវចក្ខុវិស័យចំនួន៣ ដូចជា ឆ្នាំ២០២០: ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធត្រូវសហការចូលរួមបង្កើតការងារផ្ទាល់ឲ្យបានប្រមាណ១លាននាក់ ហើយត្រូវជំរុញឲ្យអ្នកជំនាញយ៉ាងតិច៥០%ត្រូវមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដាជាតិ និងអាស៊ានតាមរយៈការបណ្តុះបណ្តាល ឬការវាយតម្លៃសមត្ថភាព។

    ឆ្នាំ២០២៥: ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធត្រូវសហការចូលរួមបង្កើតការងា​រ​ផ្ទាល់ឲ្យបានប្រមាណ១,២លាននាក់ និងត្រូវសម្រេចឲ្យបានយុទ្ធនាការ “បុគ្គលិកម្នាក់ ជំនាញមួយ” ពោលគឺជំរុញឲ្យអ្នកជំនាញទេសចរណ៍ទាំងអស់ (១០០%) ឲ្យមានវិញ្ញាប​ន​បត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដាជាតិ និងអាស៊ាន។

    -ឆ្នាំ២០៣០: ក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធត្រូវសហការចូលរួមសម្រេចឲ្យបានគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព SDG4: “ធានាឲ្យបាននូវការអប់រំបណ្តុះបណ្តាល ប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ព្រមទាំងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិត (Long Life Learning) ដល់ជនគ្រប់រូប” និង SDG8: “ជំរុញកំណើនសេដ្ឋកិច្ច និងការងារសមរម្យដល់ជនគ្រប់រូប” ក្នុងវិស័យទេសចរណ៍កម្ពុជា តាមរយៈការអភិវ​ ឌ្ឍមូលធនមនុស្ស ក្រោមបរិបទជាតិ និងតំបន់៕

    ប្រភព៖ https://www.propertyarea.asia

    Categories: កីឡា

    Leave a Reply

    Your email address will not be published. Required fields are marked *