• បទថ្មីពី ថេណា «Lunar Life» អត្ថន័យស្នេហាជ្រាលជ្រៅ ស្តាប់​ហើយ​ខ្លោចចិត្ត​

    «Lunar Life» រៀបរាប់ពីជីវិតស្នេហាដ៏ដាច់អាល័យ រវាងព្រះចន្ទ និងព្រះអាទិត្យ ការនឹករលឹក និងការរងចាំ គូរស្នេហ៍ពីរនាក់ ដែលម្នាក់ត្រូវបំភ្លឺពេលយប់ និងពេលថ្ងៃ ហើយគ្មានថ្ងៃក្បែរគ្នា​បាន​។ នេះជាចម្រៀងថ្មីរបស់ តារាចម្រៀងមនោសញ្ចេតនាជ្រាលជ្រៅ ថេណា។

    ប្រៀបធៀបនឹងជីវិតរស់នៅរបស់មនុស្សធម្មតារាល់ថ្ងៃ គឺសេចក្តីស្នេហាដ៏ជ្រាលជ្រៅ និងការលះបង់​ស្នេហាផ្ទាល់ខ្លួនដើម្បីតួនាទី និងកាតាព្វកិច្ច។ ស្នេហា​នេះ​ត្រូវ​បាន​ ថេណា ដកស្រង់​ចេញ​ពី​ជីវិត​ពិត​របស់​គូស្នេហ៍​មួយ​ចំនួន​ដែល​ខ្លួន​បាន​អង្កេត​ឃើញ ហើយ​យក​ចិត្ត​មក​ពិចារណា​ ក្រោយ​មកក៏រកទំនុកតាក់តែង រួចបង្កើតជាសាច់ភ្លេង ច្រៀងឡើងភ្លាមៗ មិនចំណាយពេលយូរ។

    តាម​រយៈ ថេណា ចម្រៀង​មួយ​នេះចង់​បង្ហាញ​ពី​អារម្មណ៍​ស្នេហា​នៃ​បុគ្គល​ម្នាក់​ជា​តារា​ដែល​ត្រូវ​ធ្វើការ​នា​ពេល​រាត្រី​ប្រលោម​មនុស្ស​ប្រុស​ស្រី​ផុត​ទុក​សៅហ្មង តែបែរជាឯកា គ្មានគូកៀកកើយ​ដូចមនុស្សធម្មតា ព្រោះគេមានស្នេហា ជាមួយ​អ្នក​ធ្វើការ​ពេល​ថ្ងៃ​ដែលបម្រើដល់ប្រយោជន៍សាធារណជនគួរឱ្យគោរព។

    ពួកគេ​ស្រលាញ់​គ្នា​ណាស់ តែ​ធម្មជាតិ​ការងារ​យប់​ថ្ងៃ ធ្វើ​ឱ្យ​ពួក​គេ​នឹក​គ្នា តែ​មិន​អាច​ជួប​គ្នា​បាន​ ព្រោះ​ពួកគេមានតួនាទី និងក្តីស្រមៃខុសគ្នា កាលៈទេសៈខុសគ្នា នេះ​បើ​តាម​ការ​រៀបរាប់​ពី​អត្ថន័យ​បទ​ចម្រៀង​របស់ ថេណា៕


    ប្រភព (SabayNews)

    Categories: កម្សាន្ត

    Leave a Reply

    Your email address will not be published. Required fields are marked *